Pages

Friday, June 21, 2013

ប្រាំរបៀបដើម្បីសន្សំសំចៃថ្មរបស់ Laptop យ៉ាងមានប្រសិទ្ធភាព

អ្នក​តែង​តែមួរម៉ៅ​​នៅ​ពេល​កំពុង​តែ​ប្រើ​ Laptop ស្រាប់​តែ​អស់​ថ្ម​។ខាង​ក្រោម​នេះ​ជា​គន្លឺះ​តូចៗ​ទាំង​ប្រាំ​​ដែល​អាច​ជួយ​អ្នក​សន្សំ​សំចៃ​ថ្ម​របស់​ Laptop បាន​យ៉ាង​មាន​ប្រសិទ្ធភាព។
.ដោត​ដុយ​សាកគ្រប់​ពេល​ដែល​អ្នក​អាច
អ្នក​ត្រូវ​អោ​យ​ជាក់​លាក់​ថា​ Laptop របស់​អ្នក​ជាទូទៅ​ដោត​ដុយ​សាកគ្រប់​ពេល​ដែល​អ្នក​ប្រើ​។​អ្នក​គួរ​តែ​ទិញ​ថែម​ថ្ម​មួយ​សំ​រាប​ទៀត​សំរាប់​ស្គួរទុកគឺមួយ​សំ​រាប​ទុក​នៅ​កន្លែង​ធ្វើ​ការ​និង​មួយ​សំរាប​ដាក់​តាម​កាបូប​ផ្ទុក​ Laptop ។​បើ​​អ្នក​ធ្វើ​ការ​ជា​ប្រចាំ​នៅ​ឯ​ផ្ទះ​ទៀត​អ្នក​គួរ​តែ​ទិញ​ថែម​​មួយ​សំរាប​ទៀត​។​

.កែ​សំរួល​កំ​រិត​ពន្លឺ​​របស់​អេក្រង់​
អេក្រង់​របស់​ Laptop គឺ​ជាប្រ​ភព​ដែល​ប្រើ​ថាមពល​ថ្ម​ច្រើ​ន​ជាង​គេ​​ ដូច្នេះ​ការ​រក្សា​កំរិត​ពន្លឺ​របស់​អេក្រង់​អោយ​នៅ​កំរិត​អ​ប្ប​រមា​​ព្រោះ​វា​អាច​អូស​បន្លាយ​ពេល​វេលា​ប្រើ​ថ្ម​គួរ​អោយ​កត់​សំគាល់​។អេក្រង់​ដែល​មាន​ពន្លឺ​តិច​វា​ធ្វើ​អោយ​យើង​មាន​អារម្មណ៏​ងាយ​ស្រួល​ជាង​ដែល​សម​ស្រប​ជា​មួយ​មជ្ឈដ្ឋាន​ខាង​ក្រៅ​ដែល​មាន​ពន្លឺ​សម​ស្រប​។​អ្នក​អាច​បង្កើត​ពេល​វេលា​ដើ​ម្បី​អោយ​ម៉ាស៊ីន​ប្តូរ​ពន្លឺ​អេក្រង់​ពី​កំរិតភ្លឺ​មក​កំរិត​ស្រទុំក្នុង​រយៈពេល​មួយ​ទៅ​បី​នាទី​ដែល​អត់​ប្រើ​ប្រាស់​។
.តាម​ដាន​រាល់​កម្ម​វិធី​ប្រើ​ប្រាស់​ដែល​មិន​ចាំ​បាច់​
កម្ម​វិធី​ដែល​មិន​ចាំ​បាច់​មួយ​ចំនួន​ដែល​​ដំណើរ​ការ​ពេល​ម៉ាស៊ីន​ចាប់ដំណើរ​ការ​វា​ក៏​ជា​បញ្ហា​មួយ​ដែរ​។​រាល់​ម៉ាស៊ីន​ទំនើប​បច្ចុប្បន្ន​ជា​ទូទៅ​សុទ្ធ​តែ​មាន​មុខ​ងារ​សន្សំ​ថ្ម​តែ​មុខងារ​នេះ​អាច​ប្រព្រឹត្ត​ទៅ​បាន​លុះ​ត្រា​ណា​បើក​កម្ម​វិធី​​ប្រើ​ប្រាស់​​តិច​។
.បិទ​កម្ម​វិធី​ប្រើ​ប្រាស់​ដែល​ភ្ជាប់​ជាមួយ​អេក្រង់​
ក្រៅ​ពី​កម្ម​វិធី​ប្រើ​ប្រាស់​មួយ​ចំនួន​ដែល​មិន​ចាំ​បាច់​ ក្នុង​នោះ​ក៏​មាន​កម្ម​វិធី​ដែល​ជាប់​ជា​មួយ​និង​ Desktop ក៏​វា​ធ្វើ​អោយ​ចំ​ណាយ​ថាមពល​ថ្ម​ច្រើ​ន​ដែរ​ដូច​ជា​ Windows update, កម្ម​វិធី​ update software ផ្សេងៗ​​អ្នក​គួរ​តែ​បិទ​វា​ទៅ​នៅ​ពេល​ដែល​ Laptop របស់​អ្នក​អត់​ដោត​ដុយ​សាក​។
.បិទ​ឧបករណ៏​ដែល​មិន​ចំាបាច់​
អ្នក​អាច​បិទ​ឧបករណ៏​ផ្នែក​រឹង​​ឬក៏​ port ​ហើយ​និង​ឧបករណ៏អត់​ខ្សែ​មួយ​ចំនួន​​ដែល​មិន​ចំាបាច់​​ពី​ព្រោះ​វាក៏​ជាប្រភព​ដែល​ស៊ី​ថាមពល​របស់​ថ្ម​ដែរ​។

No comments:

Post a Comment