Pages

Wednesday, July 10, 2013

ប្រើប្រាស់ Regedit ដើម្បីបិទមុខងារកុំអោយ Burn CD បាន

នៅ ​កុំព្យូទ័រ​របស់​យើង បើសិនជា​អ្នកប្រើប្រាស់​តែម្នាក់ឯង​គឺជា​ការល្អ តែបើ​សិន​ជាមាន​អ្នកប្រើប្រាស់​ច្រើន ហើយ​គេ​ឧស្សាហ៍​ប្រើ​កម្មវិធី Burn Disk (ចម្លង​ឯកសារ​ចូលក្នុង ស៊ី​ឌី) ញឹកញាប់​នោះ​វា​អាច​បណ្ដាលអោយ​ឆាប​ខូច CD-Rom ។ បើ​បើទោះជា​មិនអាច​ដំឡើង​កម្ម​វី​ធី​សម្រាប់​ធ្វើការ Burn ក៏​ពិត​មែន ប៉ុន្តែ​​អ្នក​ប្រើប្រាស់​គាត់​អាចធ្វើ​ការ Burn បាន​ធម្មតា ព្រោះថា Windows 7 មានមុខ​ងារ​ពិ​សេសមួយ​សម្រាប់​ឲ្យ​អ្នក​ប្រើ​អាចធ្វើ​ការ Burn បាន​ដោយផ្ទាល់​នៅលើ​ផ្ទាំង Windows Explorer
ដូចនេះ​ជា​ចំនុច​មួយ​ដែល​អ្នកគ្រប់គ្រង​ទាំងអស់ ត្រូវ​យល់ដឹង​ផងដែរ ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​ក្នុង​ការបិទ​មុខងារ Burn to Disk នៅក្នុង Windows 7: សូម​មើល​ខាងក្រោម៖


ជំហ៊ាន​ដំបូង​សូម​ចូល​ក្នុង Start >> Run រួច​វាយ​ពាក្យ​ថា regedit ពេល​​ផ្ទាំង Registry Editor ​បង្ហាញ​​ឡើង​​សូម​ចូល​​ទៅ​​កាន់​ទី​តាំង​​  HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer
regestry editor
បន្ទាប់​​មក​ Right Click លើ​ផ្ទៃ​​ទំ​នេរ​ ផ្នែក​ខាង​ស្តាំ​យក​ពាក្យ​ New ​ហើយ​បញ្ចូល​ថា  Dword (32-bit) Value
regestry editor
ជា​ចុង​បញ្ចប់​គ្រាន់​តែ​ដាក់​ឈ្មោះ​ NoCDBuring​ ​សម្រាប់​ Dword ដែល​ទើប​និង​បង្កើត​ព្រម​ទាំង​កំ​ណត់​តម្លៃ​ស្មើ​នឹង​ 1 ជា​ការ​ស្រេច​ មើល​​រូប​ខាង​ក្រោម​៖

No comments:

Post a Comment