Pages

Tuesday, July 30, 2013

ជួសជុលពេល “Windows Explorer has stopped working” ក្នុង Windows 7

អ្នក​កំពុង​តែជួបប្រទះបញ្ហា​ដែល​នៅសុខៗ​មានចេញ​ផ្ទាំង Alert Message “Windows Explorer has stopped working” ទេ? ខាងក្រោម​នេះគឺជាវិធីសាស្ត្រ​ក្នុង​ការដោះស្រាយ៖ 
ដំណោះស្រាយទី១៖ ត្រួត​ពិនិត្យ​រកមើល​មេរោគ​នៅ​ក្នុង​កុំព្យូទ័រ
​មេរោគ​គឺជាមូលហេតុមួយ​ដែល​អាចបណ្តាល​ឲ្យ​កម្មវិធី​ដែល​កំពុង​ដំណើរការមួយចំនួនមានដំណើរការមិនរលូនដូច្នេះសូម​ធ្វើការ​ត្រួត​ពិនិត្យ​ទៅលើ​ប្រព័ន្ធSystem ទាំងមូល​ដោយរកមើល​មេរោគ និង​ធ្វើការ​Update ទៅលើ Antivirus ដែល​មាននៅ​ក្នុង​ម៉ាស៊ីនកុំព្យូទ័រ​របស់អ្នក​ឲ្យ​បានទៀងទាត់ ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​នៅ​ក្នុង​កុំព្យូទ័រ​របស់អ្នក​មានដំណើរការល្អ ។ 


ដំណោះស្រាយទី២៖ ត្រួត​ពិនិត្យ File ដែល​ខូច
យើង​ធ្វើការ​ត្រួត​ពិនិត្យ​file ដែល​ខូចតាមរយៈ command sfc/scannowដែល​វានឹង​ធ្វើការ​ស្វែងរក​នូវ File Windows ដែល​Error និង Corrupted File បន្ទាប់មកវា​ធ្វើការ Replace នូវ​file​ដែល​ខួចដោយជំនួសមកវិញ​នូវ Original File
សូមចុចលើ Startmenuហើយវាយ cmd.exe ក្នុង​ប្រអប់​ស្វែងរក​បន្ទាប់មក Right click នៅលើ cmd.exe ជ្រើសយក Run as Administrator

វាយពាក្យ sfc/scannowរួចចុច Enterនោះវានឹង​ធ្វើការ Scan នូវ​File Corrupt ដែល​មាននៅ​ក្នុង​កុំព្យូទ័រ​របស់អ្នក​
ដំណោះស្រាយទី៣៖ Scan Disk
ការScan Disk គឺជាការជួសជុលBad Sector នៅ​ក្នុង Hard Disk ហើយម្យ៉ាង​ទៀតវា​ធ្វើការ Scan នូវ​File Error មួយចំនួន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ដល់ Windows Explorer ដូច្នេះនេះជាដំណោះស្រាយមួយដែរ​នៅពេល​មាន Message Windows Explorer has stopped working
ចូលទៅកាន់ Windows Explorer ដោយចុច key Windows + Eបន្ទាប់មក right click លើDive​ដែល​ផ្ទុកFile របស់Windows (ភាគ​ច្រើន​នៅលើ​Dive C) យកពាក្យថា Properties
សូមចូលទៅ Tab Tool ហើយចុច Check now (ដូចរូប​ខាងក្រោម​)
• Tick លើ Automatically fix file និង Scan for and Attempt បន្ទាប់មកចុច Button Start

ដំណោះស្រាយទី៤៖ បិទService Tool ដែល​មិនចាំបាច់ (Third Party) 
Third party services or tools គឺជាservices ឬ​Tools ដែល​មិនចាំបាច់​ក្នុង​ការដំណើរការ ឬ មិនមែនជាServices របស់ Windows ។ ពេល​ខ្លះ​កម្មវិធី​នោះអាចនឹងមានការ Conflict ជាមួយនឹង Windows Explorer វា​ក៏​អាចធ្វើឲ្យWindows Explorer ឈប់ដំណើរការផងដែរ ។
ចូលទៅកាន់Runហើយវាយពាក្យ msconfigទៅ​ក្នុង​ប្រអប់​ស្វែងរក​ចុច OK Enter

ចូលទៅកាន់ Services Tab ហើយ​ធ្វើការ​Tickលើ Hide all Microsoft services នឹង​ធ្វើការ Disable Service ណា​ដែល​ឈប់ដំណើរការ
ចូលទៅកាន់Tab Start up ហើយ​ធ្វើការ Disable All
ចំណាំ៖ ​នៅពេល​ធ្វើការ​Disable Start up ទាំងអស់​សូម្បី​កម្មវិធី Security មួយចំនួន​ដូចជា​antivirus​ក៏​ត្រូវផ្អាកដំណើរការដែរ ។ យើងអាចមិនចាំបាច់Disable​កម្មវិធី​នោះ​ក៏​បាន ប៉ុន្តែ​ពេល​ខ្លះ​បញ្ហា Windows Explorer ឈប់ដំណើរការអាចបណ្តាលមកពី​កម្មវិធី Antivirus Error ដែរ ដូច្នេះអ្នកគួរតែDisable ទាំងអស់ ។
ដំណោះស្រាយទី៥៖ ត្រួត​ពិនិត្យ​បញ្ហារបស់Memory
ចូលទៅកាន់Start menu វាយពាក្យថា Memory នោះវានឹង​បង្ហាញ​លទ្ធផលSearch ហើយ​ជ្រើសរើស​Windows Memory Diagnostic វានឹងចេញ​ផ្ទាំង​ដូច​ខាងក្រោម
បើអ្នក​ជ្រើសរើស​Restart Now នោះកុំព្យូទ័រអ្នកនឹង​ធ្វើការ​Restart ភ្លាមហើយទើបចាប់ផ្តើម​ធ្វើការ​ត្រួត​ពិនិត្យ​មើលបញ្ហារបស់ Memory
ផ្ទុយមកវិញ បើអ្នក​ជ្រើសរើស Check for problems the next time I start my computer នោះកុំព្យូទ័រ​របស់អ្នក​មិន​ធ្វើការ​Restart ទេ ហើយវានឹង​ធ្វើការ​ត្រួត​ពិនិត្យ​ទៅលើ​Memory នៅពេល​ដែល​លោកអ្នក​បើកកុំព្យូទ័រ​របស់អ្នក​នៅពេល​ក្រោយ ។







No comments:

Post a Comment